FAQ

ស្វែងរកចម្លើយសម្រាប់សំណួរ ដែលជួបញឹកញាប់ទាក់ទងការប្រើប្រាស់កម្មវិធីនេះ។

អ្នកអាចប្រើកម្មវិធីនេះសម្រាប់សកម្មភាពប្រចាំថ្ងៃ ដែលត្រូវការការវបែងចែកលុយជាមួយមិត្តភក្តិ គ្រួសារ ឬមិត្តរួមការងារ។ ឧទាហរណ៍ អ្នកអាចបែងចែកវិក្កយបត្រភោជនីយដ្ឋាន គ្រឿងទេស ថ្លៃតាក់ស៊ី ថ្លៃកម្មវិធី ឬការទិញឥវ៉ាន់រួមជាដើម។ អ្នកអាចចែកលុយដោយចំណេកស្មើគ្នា ឬបើអ្នកចង់ជួយចេញថ្លៃមួយផ្នែកឲ្យអ្នកផ្សេង អ្នកអាចបញ្ចូលចំនួនទឹកប្រាក់ ដែលចង់ជួយបាន ហើយកម្មវិធីនឹងទូទាត់ឲ្យដោយស្វ័យប្រវត្តិ។ កម្មវិធីនេះនឹងផ្ដល់ប្រយោជន៍ដល់អ្នកពេលធ្វើការចែកលុយជាមួយសមាជិកច្រើនទៅលើចំណាយជាច្រើន ដូចជា អាហារ ប្រេងឥន្ធនៈ សណ្ឋាគារ តាក់ស៊ី គ្រឿងទេស ពិធីជប់លៀង និងសកម្មភាពផ្សេងៗ។

ទេ។ អ្នកមិនចាំបាច់បង្កើតគណនីឡើយ។ អ្នកអាចបង្កើតបញ្ជីចែកលុយ ហើយចែករំលែកតំណភ្ជាប់ទៅមិត្តរបស់អ្នក ដើម្បីពិនិត្យ និងបន្ថែមចំណាយ។

អ្នកណា ដែលមានតំណភ្ជាប់បញ្ជីចែកលុយអាចចូលពិនិត្យ និងកែប្រែទិន្នន័យបាន។ ដូច្នេះ សូមចែករំលែកតំណភ្ជាប់តែជាមួយមនុស្ស ដែលអ្នកទុកចិត្ត។

បាន។ អ្នកអាចកែប្រែឈ្មោះបញ្ជីចែកលុយ ដោយគ្រាន់តែចុចលើឈ្មោះបញ្ជី ហើយធ្វើការផ្លាស់ប្តូរជាការស្រេច។

មុខងារចែកលុយភ្លាមៗគឺសម្រាប់ការបែងចែកសាមញ្ញ ផ្ដោតលើចំណាយតែមួយដង។ វាមិនរក្សាទុកទិន្នន័យនោះទេ។ រីឯបញ្ជីចែកលុយវិញគឺផ្ដោតលើការចំណាយច្រើនមុខ ដូចជាពេលដំណើរកម្សាន្ត កម្មវិធីជប់លៀង ឬចំណាយរួម។ វារក្សាទុកទិន្នន័យដូចជាឈ្មោះសមាជិក លុយចំណាយ ការជួយចេញថ្លៃ និងការទូទាត់ចុងក្រោយ។

បាន។ អ្នកអាចកែប្រែទិន្នន័យចំណាយបាន។ បន្ទាប់ពីបញ្ចូលទិន្នន័យរួច អ្នកអាចចុចលើចំណាយដែលបានបញ្ចូល ដើម្បីកែប្រែចំណងជើង ចំនួនប្រាក់ អ្នកបង់ និងអ្នកត្រូវចែកលុយជាមួយ។ ក្រោយពេលកែប្រែរួច កម្មវិធីនឹងរក្សាទុកការផ្លាស់ប្តូរនោះដោយស្វ័យប្រវត្តិ។

មុខងារការជួយចេញជំនួសមានន័យថាមនុស្សម្នាក់ជួយចេញថ្លៃមួយផ្នែក ឬទាំងអស់សម្រាប់ចំណែករបស់មនុស្សម្នាក់ទៀត។ ឧទាហរណ៍ ប្រសិនបើដារ៉ាជួយចេញរីតា១០០០រៀល នៅការទូទាត់ចុងក្រោយ ដារ៉ាត្រូវបង់ថែម១០០០រៀលច្រើនជាង ឯរីតាត្រូវបង់១០០០រៀលតិចជាង។

បច្ចុប្បន្ន បញ្ជីចែកលុយមួយប្រើរូបិយប័ណ្ណបានតែមួយប៉ុណ្ណោះ។

មុខងារបញ្ជីចែកលុយរក្សាទុកទិន្នន័យទូទាត់លុយ។ បើអ្នកមានតំណភ្ជាប់របស់បញ្ជីចែកលុយ អ្នកអាចពិនិត្យ និងកែការទូទាត់បានគ្រប់ពេល។ ចំណែកឯមុខងារចែកលុយវិញ វាត្រូវបានបង្កើតសម្រាប់ការទូទាត់ជាបណ្ដោះអាសន្ន ដូច្នេះទិន្នន័យមិនត្រូវបានរក្សាទុកឡើយ។

ទេ។ បច្ចុប្បន្ន បញ្ជីចែកលុយមិនអាចលុបបានទេ។ ប្រសិនបើអ្នកបានបញ្ចូលព័ត៌មានខុស អ្នកអាចកែប្រែវាបានបន្ទាប់ពីបង្កើតបញ្ជីចែកលុយ។ ប្រសិនបើចាំបាច់ អ្នកអាចបង្កើតបញ្ជីចែកលុយថ្មីបាន។